More

    ទឹកអាងកំពីងពួយធ្វើឲ្យពលរដ្ឋ រាប់រយគ្រួសារ ត្រូវជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព

    spot_img

    បាត់ដំបង៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋរាប់រយគ្រួសារ បានបង្ខំចិត្តជន្លៀសខ្លួន ចេញពីលំនៅឋាន ដើម្បីស្វែងរកទីទួលមានសុវត្ថិភាព ខណៈជំនន់ទឹកដែលបង្ហូរចេញ ពីអាងកំពីងពួយកំពុងវាយប្រហារ គ្របដណ្តប់លិចលង់ មកលើមូលដ្ឋានដែលពួកគាត់រស់នៅ។

    ជាមួយការជន់លិចនេះដែរនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០នេះ គេសង្គេតឃើញវត្តមានលោក ឧកញ៉ា ភួរ ពុយ អ្នកដំណាងរាស្ត្រខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញគ្រប់ប្រភេទ មានទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយុទ្ធភូមិភាគទី៥ និងកម្លាំងសង្គ្រោះមានគ្រប់គ្រាន់ រួមទាំងមធ្យោបាយផ្សេងៗផង ក្នុងការចុះប្រតិបត្តិការជួយអន្តរាគមន៍ ជន្លៀសប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដើម្បីយកទៅរកទីទួលមានសុវត្ថភាព។

    ហើយបើយោងតាមសេចក្តីរាយការណ៍ ពីអាជ្ញាធរស្រុកថ្មគោល បានអោយដឹងថា ស្ថានភាពនៃទឹកជំនន់នាពេលនេះ គឺជាប្រភពទឹកដែលបានបង្ហូរ ចេញពីអាងស្តុកទឹកកំពីងពួយ ដែលខាងមន្ត្រីជំនាញ បានបើកទ្វារទឹកបង្ហូរចេញ រយះពេលបួនប្រាំថ្ងៃមកហើយ ដើម្បីបន្ធូរការពារកុំអោយបាក់ទំនប់អាង ហើយរហូតមកដល់ពេលនេះ ទឹកបានហូរជន់លិចលង់ គ្របដណ្តប់ទៅលើ១២ភូមិ ក្នុងឃុំចំនួនពីរ ក្នុងនោះមានឃុំអូរតាគី និងឃុំអន្លង់រុន នៃស្រុកថ្មគោល។

    អាជ្ញាធរដដែលបានបន្តថា បើទោះបីជាស្ថានភាពទឹកនៅពេលនេះ មិនទាន់មានការថមថយចុះ ប៉ុន្តែអាជ្ញាធរអះអាងថា គ្មានពលរដ្ឋណាម្នាក់ បានបាត់បង់អាយុជីវិតក្នុងករណីគ្រោះធម្មជាតិ ទឹកជំនន់នៅស្រុកថ្មគោលនេះឡើយ។

    បន្ថែមពីនេះលោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្របាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទំនាប អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើទ្រព្យសម្បត្តិនិងកូនចៅ ផ្សេងៗជៀសវាងបាត់បង់ ឬកើតមានគ្រោះថ្នាក់ជាយថា ហេតុណាមួយកើតឡើង ដែលយើងមិនអាចស្មានបាន៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img