More

    ចាប់ខ្លួនបុរសម្នាក់ករណីគ្រឿងញៀន ជាង១គីឡូក្រាម

    spot_img

    បាត់ដំបង៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនខណ:បំរុងចែកចាយគ្រឿងញៀនដ៍ច្រើនសន្ធឹកសន្ធាប់ចំនួន ១៥ថង់ មានទម្ងន់ ១០៣៤.២០ក្រាម នៅវេលាម៉ោង១៥,៤៥ នាទី នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀនសហការជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ព្រមទាំង ប៉ុស្តិ័នគរបាលរដ្ឋបាលវត្តគរ បានធ្វើការបង្ក្រាប ១ករណី ក្នុងបទល្មើសជាក់ស្តែង ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ ខ្លួនជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យក វត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១០៣៤.២០ក្រាម ទាំងសំបក, ថ្នាំកេតាមីនចំនួន ០១កូនថង់, សារធាតុរាវចំនួន០៣កូនដប សង្ស័យមានសារធាតុញៀន កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ ទូរសព្ឌ័ដៃចំនួន០១គ្រឿង, កូនកាបូបសំរាប់ដាក់លុយពណ៏ទឹកប៊ិចចំនួន០១ ប្រាក់រៀលចំនួន៣០ម៉ឺនរៀល ម៉ូតូ០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    3 COMMENTS

    1. I simply needed to thank you so much once again. I am not sure the things that I would’ve implemented without the type of recommendations provided by you on such a question. It previously was a very frightful dilemma in my opinion, however , noticing the very specialised mode you processed that made me to leap over gladness. I am just happy for this information and in addition hope that you know what a great job you are always getting into teaching people thru your web blog. More than likely you have never got to know any of us.

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img