More

    អ្នកទោសរាប់រាយនាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្លាស់ប្តូរបន្ទប់ឃុំឃាំងបណ្តោះអាសន្ន ដោយសារទឹកជំនន់វាយលុក

    spot_img

    បន្ទាយមានជ័យ៖ ដោយទឹកជំនន់ហក់ឡើងខ្លាំង​ បានធ្វើអោយមានការជនលិចភូមិដ្ឋាន និងអាគារស្ថាបន័ មន្ទីរមួយចំនួនក្នុងក្រុងសិរីសោភ័ណ អាជ្ញាធរបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងនោះដែរ អ្នកទោសរាប់រយនាក់ ដែលជាប់ឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យនេះ ក៏ត្រូវបានបង្ខំ ជម្លៀសចេញផងដែរ ដោយសារបញ្ហា ទឹកជំនន់បន្តវាយលុកខ្លាំង។

    លោកឧត្តមសេនីត្រីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត បានប្រាប់ឲ្យដឹងថា ជនជាប់ឃុំក្នុងពន្ធនាគារនេះ មានចំនួន១៦០០នាក់ក្នុងនោះ មានស្ត្រីចំនួន១០០នាក់។ អ្នកជាប់ឃុំទាំងនេះ ត្រូវបានជម្លៀសទៅកាន់ពន្ធនាគារខេត្តផ្សេងៗ បណ្តោះអាសន្នសិន ដោយសារទឹកបន្តលិចអាគារស្នាក់នៅ និងអាគាររដ្ឋបាលជាបន្តបន្ទាប់។

    លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អ្នកជាប់ឃុំចំនួន៨១១នាក់ មានស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាបតាមរថយន្តក្រុង និងនៅសល់ប៉ុន្មានទៀត រៀបចំតាមក្រោយ។

    លោកថាការជម្លៀសចេញ អ្នកជាប់ឃុំឲ្យទាន់ពេលវេលានេះ គឺដើម្បីបង្ការនូវហានិភ័យផ្សេងៗ ដែលនឹងកើតមានឡើង ដោយសារទឹកជំនន់។

    សូមបញ្ជាក់ថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរងការវាយប្រហារពីទឹកជំនន់បីឆ្នាំមកហើយ ដោយក្នុងនោះឆ្នាំ២០០៨ ឆ្នាំដំបូងនៃការដូរពន្ធនាគារមកកាន់ទីតាំងនេះ ជំនន់បានវាយប្រហារតិចតួច នៅឆ្នាំ២០១៣ទឹកវាយប្រហារខ្លាំង ជនជាប់ឃុំត្រូវបង្ខំចិត្តជម្លៀស ចេញទៅកាន់ខេត្តបាត់ដំបង និងសៀមរាប និងឆ្នាំ២០២០នេះ ក៏បង្ខំចិត្តជម្លៀសជនជាប់ឃុំទៅកាន់ខេត្តសៀមរាប និងខេត្តដទៃមួយចំនួនដូចគ្នាដែរ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img