More

    ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញបើកហិបនឹងកាត់វិញ្ញាសាទាំងបីមណ្ឌល នៃសម័យប្រលងបាក់ឌុបឆ្នាំ២០២៣

    spot_img

    កោះកុង÷លោក បណ្ឌិត សំ ឃិតវៀន អភិបាលរង ខេត្តកោះកុង លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះ កុង អញ្ជើញបើកហិបនិងកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុយយភូមិ ទាំងបីមណ្ឌល នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃសម័យប្រលងបាក់ឌុប ឆ្នាំ ២០២៣។

    ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មានប្រសាសន៍ សូមលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ សិក្សានុសិស្សទាំងអស់ដែលត្រូវប្រឡងនាពេលនេះ ត្រូវយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ឱ្យអស់សមតភាព កុំងាកឆ្វេងងាកស្ដាំ កុំរវើរវាយ កុំភិតភ័យ នាំឲ្យបែកអារម្មណ៍នៅពេលប្រឡង។ ហើយត្រូវយកចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋាន មិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណាក់ឯកសារផ្សេងៗ ឬការលួចចម្លងពីរនាក់ដទៃនោះឡើយ។

    សូមបញ្ជាក់ផងដែរថា នាសម័យប្រលងបាក់ឌុបឆ្នាំ ២០២៣ នេះ មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកាឆ្នាំ ២០២៣ មានមណ្ឌលប្រឡងចំនួន៣ មណ្ឌល
    ១-មណ្ឌលវិទ្យាល័យបច្ចេកទេសតេជោសែន
    ២-មណ្ឌលសាលាអនុវិទ្យាល័យជាស៊ីម
    ៣-មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត ដែលមានបេក្ខជនប្រលង សរុប ១២៥៤ នាក់ ស្រី ៦៥៣ នាក់ ។

    បន្ថែមពីនោះទេនិងដើម្បីលើកទឹកចិត្តដល់សិក្សានុសិស្ស លោកជំទាវ មេថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង បានប្រកាសដល់សិក្សានុសិស្សដែលទទួលបាននិទ្ទេស A និងទទួលបានប្រាក់ ឧបត្ថម្ភលើកទឹកចិត្តចំនួន ៤,០០០,០០០ រៀល ក្នុងមួយនាក់ផងដែរ៕ ដោយ ញុឹប សន

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img