(ឧត្តរមានជ័យ) ប្រជាកសិករមួយគ្រួសារបន្ទាប់ពីប្រមូលផលដំណាំដំឡូងមីរួចមកក៏បានចាប់មុខរបរ បន្ថែមក្នុងការដាំពោតដំណើបដើម្បី រកប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ទីតាំងដែលកសិករដាំពោតដំណើបនេះដែរស្ថិតនៅក្នុង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បើតាមការឲ្យដឹង ពីប្រជាកសិករឈ្មោះចាន់ដារ៉ាភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅ ភូមិឃុំខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ថា គាត់មានផ្ទៃដីចំនួន១រ៉ៃជាងទទឹង៣០គុណបណ្តោយ៧០ម៉ែត្រក្រោយពីប្រមូលផលដំណាំដំឡូងមីរួចមកគាត់ក៏បានចាប់ផ្តើមដាំពោតដំណើបនេះឡើងវិញ ដើម្បី យកទៅស្ងោរលក់បានប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារជាបន្តបន្ទាប់។
ប្រភពពីប្រជាកសិករដដែលបានលើកឡើងបន្តថា ការដាំ ដំណាំ ពោតដំណើបនេះផងដែរ គឺមានរយៈពេល ចិតសិបប្រាំថ្ងៃស្មើនឹង២ខែកន្លះ ដោយការប្រើដើមទុនលើកដំបូងយើងត្រូវចាប់ផ្ដើម ជួលគេអាត្រាក់គេភ្ជួរដី ហើយទិញអស់៧ការ៉ុង និងទិញថ្នាំ បាញ់ការពារដើម ការពារសត្វល្អិត សរុបជាទឹកប្រាក់អស់ប្រហែលជា១លានរៀលជាងដែរ ហើយមួយទៀតចំពោះដំណាំពោតដំណើបនេះគឺងាយស្រួលដាំជាង ដំណាំដំឡូងមី ដំណាំវិលជុំផ្សេងទៀត ហើយនិងស្រួលក្នុងការថែទាំផងដែរដោយការដាំមិនរើសខែពេលវេលា មួយទៀតបើសិនមានភ្លៀងធ្លាក់ជោកជាំនោះដំណាំប្រភេទនេះកាន់តែល្អខ្លាំងមិនភ័យព្រួយខ្លាំងជាំទឹករឺរលួយដើមឡើយ។
សូមបញ្ជាក់ផងដែរថាបើតាមការលើកឡើងពីប្រជាកសិករខាងលើបានអះអាងបន្តថាចំពោះដំណាំពោតដំណើបនេះ គាត់បានដាំដុះនឹងមើលថែទាំទើបតែមានរយៈពេលទើបជិត២ខែស្មើទៅនឹង៦០ថ្ងៃប៉ុណ្ណោះ ហើយជាក់ស្តែងដំណាំពោតចាប់ផ្តើមលូតលាស់ចេញស្នៀតនឹងផ្លែរាងធំបន្តិច នៅថ្ងៃមុខប្រមាណជា១០ថ្ងៃជាងទៀតគាត់នឹងកាច់បេះដំណាំពោតដំណើបរបស់គាត់មួយកនេះដើម្បីស្ងោរយកទៅលក់នៅផ្សារ នៅសល់ខ្លះទៀតអាចលក់ឲ្យគេមកទិញដល់ចំការយកទៅស្ងោរលក់បន្តក្នុង១ផ្លូនលក់បានចាប់ពី១៥០០០រៀលឡើងទៅផងដែរ។ឈឹម.កុសល។