ទំព័រដើម ទំព័រដើម អាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីលួចម៉ូតូ

អាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីលួចម៉ូតូ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្ស៤នាក់ ដែលជាក្រុមចោរលួចម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីជាប់ពាក់ពន្ធ័នឹងករណី លួចយកម៉ូតូពីរគ្រឿង របស់ជនរងគ្រោះនៅក្រុងប៉ោយប៉ែត។ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដោយកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត ក្រោមការបញ្ជាផ្ទាល់ពីលោក នួន នីណារ៉ូ។


លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី០៦ខែតុលាឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ នាង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត និងជនរងគ្រោះឈ្មោះ នៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែតបានមកប្តឹងពីករណីបាត់ម៉ូតូ។ក្រោយទទួលបានពាក្យបណ្តឹងកម្លាំង បានចុះធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ម វីរៈ (ហៅចក់) ភេទប្រុស អាយុ២៨ឆ្នាំនៅវេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០២០ ដោយដកហូតបានម៉ូតូមួយគ្រឿងម៉ាកឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៣របស់ជនរងគ្រោះ ដែលបានបាត់នៅ ចំនុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស (ផ្សារយួន) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ ក្រោមការសួរនាំ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញអាវុធហត្ថក្រុង បានបន្តក្រសោបមុខសញ្ញា សង្ស័យបីនាក់បន្ថែមទៀតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាលដកហូត បានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AB-3848 របស់ឈ្មោះនៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។


លោក នួន នីណារ៉ូ បានបញ្ជាក់អោយដឹងដែរថា បក្សពួកជាក្រុមជនសង្ស័ចំនួន០៣នាក់ ដែលឃាត់បានមានឈ្មោះ ១/-ឈ្មោះ សៅ ទិត្យ (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ២/- ឈ្មោះ ឌី ខួច (ហៅធិ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣/- ឈ្មោះ អាង ថុនា (ហៅទូ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះកម្លាំង បានឆែកឆេរទីតាំងស្នាក់ នៅមួយកន្លែងស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល បានរកឃើញវត្ថុតាងម៉ូតូពីរគ្រឿងបន្ថែមទៀត និងគ្រឿងបន្លាស់ម៉ូតូមួយចំនួនផងដែរ។ ក្រោយដកហូត ម៉ូតូពីរគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕ រូបភាព និងអត្ថបទ៖ សន សុង

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម