More

    ពលករខ្មែរចំណាកស្រុកទៅធ្វើការប្រទេសថៃនៅតែបន្តដំណើរវិលត្រឡប់មកលេងស្រុកកំណើតវិញតាមច្រកអន្តរជាតិអូរស្មាច់ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌខណពេលនៅសល់តែ១ថ្ងៃ

    spot_img

    (ឧត្តរមានជ័យ)បងប្អូនពលករខ្មែរជាច្រើននាក់ដែលចំណាកស្រុកទៅធ្វើការងារប្រទេសថៃនៅតែបន្តធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមក្នុងពិធីថ្ងៃបុណ្យភ្ជុំបិណ្ឌខណ:ពេលនៅសល់១ថ្ងៃគិតត្រឹមវេនកាន់បិណ្ឌទី១៣នេះ។

    ប្រភពពីបងស្រីម្នាក់អាយុប្រមាណជា៤០ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ថា គាត់នឹងក្រុមគ្រួសារចំនួន៥នាក់ចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃស្របច្បាប់មានរយ:ពេលជិត៧ឆ្នាំមកហើយ ដោយធ្វើការងារបុគ្គលិករោងចក្រស្ករសប្រទេសថៃ ម៉្យាងទៀតការមកលេងស្រុកនារដូវបុណ្យភ្ជុំនេះថៅកែរបស់គាត់បានឲ្យច្បាប់ពួកគាត់រយ:ពេល១អាទិត្យ មួយវិញចំពោះការធ្វើដំណើរពីថៃមកដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ព្រឹកមិញផ្ទាល់ខាងអាជ្ញាធរសមត្ថកិច្ចទាំងភាគីថៃនិង សមត្ថកិច្ចនគរបាលអន្តោសប្រវេសន៏ខ្មែរប្រចាំការនៅមាត់ច្រកអូរស្មាច់បានជួយរៀបចំសណ្តាប់ធ្នាប់សម្រួលក្នុងការបោះត្រាលើលិខិតឆ្លងដែនផ្សេងៗបានយ៉ាងរលូនតែម្តង។

    spot_img

    អត្ថបទទាក់ទង

    spot_img