More

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ

    spot_img

    (បាត់ដំបង)កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីអំពេីលួចម៉ូតូ។

    ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សំ បូរ: ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជនសង្ស័យខាងលើបានធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-2700 ជារបស់ជនរងគ្រោះឈ្មោះ ដៀប គី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្រុមទី២១ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

    ក្រោយពីឃាត់ខ្លួនវត្ថុតាងម៉ូតូដែលដកហូតត្រូវបានប្រគល់អោយម្ចាស់ដើមវិញ ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img