ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តកំពង់ស្ពឺជូនអង្ករ១០តោន ឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ១៩

រដ្ឋបាលខេត្តកំពង់ស្ពឺជូនអង្ករ១០តោន ឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ១៩

- ពាណិជ្ជកម្ម -

កំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរៀបចំពីធីជួបសំណេះសំណាល និងជូនអង្ករ១០តោន ដល់គណៈកម្មាធិការប្រឆាំងកូវីដ១៩ នៅខេត្តកំពង់ស្ពឺ ដោយមានចូលរួមពីលោកឧកញ៉ាៗ អ្នកវិនិយោគទុនTOIC co.,TD ដែលដឹកនាំដោយលោកឧកញ៉ា អុឹង ឃាង នៅបន្ទប់ video conferent នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០នេះ។

បន្ទាប់ពីពិធីប្រគល់ទទួលរួចមក ក៏មានវិធីពិភាក្សាស្វែងយល់ អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន TOIC Co.,TD ដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ ជាមួយទឹកមុខសប្បាយរីករាយ ចំពោះក្រុមវិនិយោគទុន ដែលមានបំណងចង់ដាក់ទុនរកស៊ីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកឧកញ៉ាទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមទឹកប្រាក់វិនិយោគ ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងវិនិយោគវិស័យធំៗមួយចំនួន ដែលជាសក្កានុពល ដ៏សំខាន់របស់ខេត្តកំពង់ស្ពឺ នាសម័យក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនោះខេត្តកំពង់ស្ពឺ ជាខេត្តមួយ ដែលកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ចំពោះអ្នកវិនិយោគទុន ដោយមាន វិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកាត់ដេរវាយនភ័ណ្ឌ វិស័យទេសចរណ៍ និងអចលនៈទ្រព្យផងដែរ៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម