More

    ចតរថយន្តចោលគ្មានដាក់សញ្ញា ម៉ូតូមកលឿនបុកពីក្រោយ ស្លាប់ភ្លាមៗនៅស្រុកថ្មគោល

    spot_img

    បាត់ដំបង៖ បុរសម្នាក់បើកម៉ូតូលឿន សង្ស័យហ្វ្រាំងមិនទាន់ ក៏បុករថយន្តដឹកដីដែលចតស្ងៀម លើគន្លងផ្លូវ ពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍រន្ធត់នេះ បានកើតឡើងកាលពី យប់ម៉ោង៧ និង៤០នាទី នៅថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០២០នេះ លើផ្លូវលំក្រាលកៅស៊ូ ត្រង់ចំណុចក្រុមទី០៨ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

    បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកនីសាន់ (NISSAN) ពណ៍ស ស៊េរី ១៩៩៣ ពាក់ផ្លាកលេខបាត់ដំបង (2A-3245) ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខបាត់ដំបង(1AE-5588)។

    ជនរងគ្រោះអ្នកស្លាប់មានឈ្មោះ ហួន ហ៊ុន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ខៀវ រាជ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ( រត់គេចខ្លួន )។

    តាមប្រភពពីកន្លែងកើតហេតុថា មុនដំបូងព្រលប់ស្រាងៗ គេឃើញរថយន្តដឹកដីខាងលើ បានចតចោលលើផ្លូវកៅស៊ូ ចំលើគន្លងផ្លូវតែម្តង ពេលកើតហេតុ មានម៉ូតូខាងលើមកលឿន ទំនងជាមើលមិនឃើញ ក៏បុកពេញទំហឹងខ្ទប់នឹងរថយន្ត ពីខាងក្រោយ ហើយក៏បានស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត រត់យករួចខ្លួនតែម្តង។

    ក្រោយកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចំណែកយានយន្តត្រូវ ប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយបន្ត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img