ទំព័រដើម ទំព័រដើម ចោរឆក់២នាក់ធ្វើសកម្មភាពហើយ បើកម៉ូតូរត់ជ្រុលទៅបុកអ្នកលក់តៅហ៊ូ ស្លាប់ម្នាក់ របួស២នាក់

ចោរឆក់២នាក់ធ្វើសកម្មភាពហើយ បើកម៉ូតូរត់ជ្រុលទៅបុកអ្នកលក់តៅហ៊ូ ស្លាប់ម្នាក់ របួស២នាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ហេតុការណ៍បង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦ៈ៣០នាទី ព្រឹកថ្ងៃអាទិត្យ ទី១០ខែឧសភាឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិន ត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ជាជន ជាតិចិន បើកម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ ស្លាកលេខភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់បើកម៉ូតូម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួស ធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនជាតិចិនម្នាក់បើកម៉ូតូ ដឹកតៅហ៊ូ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបានបើកដេញគ្នា ប្រសេចប្រសាចពេញផ្លូវ បានជ្រុលមកបុកម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្ដាលឱ្យ ដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូបុក ជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅព្យាបាល រីឯអ្នករបួសស្រាលបានរត់គេចខ្លួនបាត់ ស្រមោល
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ហើយត្រួតពិនិត្យមើលសព រួចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ៕ រូបភាព និងអត្ថបទ៖ វ៉ាន់ មុន្នី

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម