More

    ម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ង.ន់

    spot_img

    ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍ដរន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សស្លា.ប់ និងរបួសធ្ង.ន់.ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 7:00នាទីយប់ ថ្ងៃចន្ទ ទី 4 ខែកញ្ញា ឆ្នាំ 2023យប់មិញនេះការមិនឱ្យផ្លូវជាតិលេខ 4 ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការកៅស៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ ខេត្តព្រះសីហនុ។

    បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក (បើករត់គេចបាត់ស្រមោល) ដែលមានទិសដៅពីភ្នំពេញ មក ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងឆ្លងផ្លូវ (បើកបរបញ្ជ្រាសទិស) បានបុកនឹងម៉ូតូម៉ាក់C125 ពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប1AN 5995 បណ្តាលអោយអ្នកបើកបឈ្មោះសុត ផានិត ភេទប្រុសអាយុ២០ឆ្នាំ មុខរបកម្មកសំណង់ការដ្ឋានពុងឌឹវ៉ា មានស្រុកកំណើត ភូមិសែនពន្លូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ។

    នឹងបណ្តាលអោយអ្នករួមដំណើម្នាក់ទៀតឈ្មោះរិក រស់ជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា (រងរបួសធ្ងន់ បាក់ថ្គាមខាងស្ដាំ) មានស្រុកកំណើតភូមិត្រពាំងគុយ ឃុំរបើក ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យឯកជន៨៨៨ ។

    -រីឯវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោក។
    -ចំពោះសាកសពយកទៅតំកល់នៅវត្តអូត្រេះ ប្រគល់អោយគ្រួសាធ្វើបុណ្យតាមប្រពៃណី។

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img