ស្រុកព្រៃនប់/ខេត្តព្រះសីហនុករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូលើដងផ្លូវជាតិលេខ4 ចំណុច U S 703 969 ចន្លោះគីឡូម៉ែត្រ 166 167ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង 9: 30 នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ មួយគ្រឿងម៉ាក YAHMA SIRUS ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពស់ទៅភ្នំពេញ អ្នកបើកបរ ឈ្មោះ ជា រ៉ាវ៉ាត់ភេទប្រុសអាយុ 19 ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ុតូ1គ្រឿងទៀតម៉ាក HONDREAM ពណ៌ខ្មៅស្លាកលេខកំពង់ចាម 1B 12 08 មានទិសដៅផ្ទុយគ្នា
បើកបរ ដោយឈ្មោះ ហេង លីហ័ន ភេទប្រុសអាយុ 17 ឆ្នាំមុខរបរកម្មករដូងប្រេង និងអ្នករួមដំណើរ1នាក់ទៀតដោយមាន ឈ្មោះ រឿន គុយ ភេទប្រុសអាយុ 17ឆ្នាំមុខរបរកម្មករដូងប្រេងទាំងពីរនាក់ មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកពេញទំហឹង បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសពីរនាក់។
-ក្រុមជាងបន្តបានរៀបការ៉ូបន្ទប់ទឹកអាគាស្នាក់នៅទីបញ្ជាការវរ១ ។
-ការងារឣង្គភាព ចំណីមាន ទា។