More

    បុរស២នាក់ជិះម៉ូតូ១គ្រឿងតាមផ្លូវ ត្រូវជនមិនស្គាល់មុខជិះតាមកាប់ ពីក្រោយរងរបួសហូរឈាមស្រោចខ្លួន

    spot_img

    ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿង នៅតាមបងផ្លូវសុខៗ ស្រាប់តែមានជនមិនស្គាល់មុខ ជិះម៉ូតូមកពីក្រោយដលកាំបបិត កាប់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង៤០ នាទីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខ ដេប៉ូតេលា តាមបណ្ដោយផ្លូវបេតុងចូលផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1D-0859 ធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានលេចមុខជនដៃដល់ម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមក ពីក្រោយរួចយកកាំបិតកាប់ទៅ លើបុរសពីរនាក់បណ្ដាលឲ្យ ត្រូវម្នាក់រងរបួសធ្ងន់នៅក្នុងថ្លុកឈាម និងម្នាក់រងរបួសស្រាល។ ភ្លាមៗនោះជនដៃដល់ បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះរងរបួសធ្ងន់ និងអ្នករងរបួសបានរួមដំណើរជាគ្នាតាមរថយន្ត ដើម្បីយកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានបានពិនិត្យ និងសួរនាំនៅកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ទុកប្រគល់ជូនសាច់ញាតិវិញ។ចំណែកជនដៃដល់សមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img