
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់រថយន្ត ចំនួន៧៥គ្រឿង ដល់អង្គភាពចំនួន៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។
រថយន្តចំនួន៧៥គ្រឿងខាងលើ មានរថយន្តបញ្ជាការចំនួន៥៥គ្រឿង និងរថយន្តប្រភេទប្រតិបត្តិការ ចំនួន២០គ្រឿង។រថយន្តទាំងអស់នេះ គឺជាជំនួយអទ់សំណង ពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាព ក្នុងវិស័យការពារជាតិ។ នៅក្នុងនោះដែរ កងពលតូចលេខ៧០ ក៏បានទទួលរថយន្តបញ្ជាការប្រភេទ(ហ្សុីប)ចំនួន២៥គ្រឿង ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕ ដោយ៖ ខ្លឹមតូច