កោះកុង៖ អាជ្ញាធរខេត្តកោះកុងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី១ ស្ដីពី ការគ្រប់គ្រងដែនជម្រក សត្វព្រៃតាតៃ ក្រោមអធិបតី លោកស្រី គឹម សាប៊ុន អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប និងលោកអន សុភារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងបរិស្ថាន លោកអភិ បាល ក្រុង.ស្រុក និងគ្រប់ភាគីពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅអាគារខ សាលាខេត្តកោះកុង។
លើកឡើងក្នុងឱកាសនោះ លោកអន សុភារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តកោះកុងជាខេត្តមួយក្នុងចំណោមខេត្ត.រាជធានី ទាំង ២៥ ខេត្ត.ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ ដែលសំបូរបែប រួមមានធនធានព្រៃឈើ ព្រៃកោងកាង សត្វព្រៃ មច្ឆាជាតិ រ៉ែ
តំបន់ឆ្នេរ ដែលធម្មជាតិទាំងនេះ បាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ និង ពង្រឹង ប្រព័ន្ធតួនាទី និងបានចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តដែលជាអាជ្ញាធរមានសមត្ថ កិច្ច ក្នុងការគ្រប់គ្រងដីសារធារណៈរបស់ខេត្ត បាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ អនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការពារធម្មជាតិទាំងនោះ។
ឆ្លៀតក្នុងឱកាសនោះ លោកអន សុភារិទ្ធអភិបាលរងខេត្ត បានស្នើឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងក្រុមការងារធ្វើផែនការឲ្យបានច្បាស់លាស់ មានប្រសិទ្ធភាព និងនិរន្តរភាព សូមឱ្យផ្ទៀងផ្ទាត់ផែនទីដែនជម្រកសត្វព្រៃតាតៃ។ក្នុងអនុក្រឹត្យលេខ ៣០ និងលេខ ៤៦ ដែលយើងបានកាត់ជ្វាលរួចមកហើយ។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្រី គឹម សាប៊ុន អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ ការពារធម្មជាតិដីគោកខាងជើងបឹង ទន្លេសាប មានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានអនុវត្តច្បាប់ស្ដីពីតំបន់ធម្មជាតិបានជាងមួយទសវត្សរ៍នេះ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែង ដើម្បីបំពេញតាមបំណងភាពរបស់ជាតិ តាម រយៈការសិក្សាតំបន់ ដែលមានសក្កដានុពល ក្នុងការការពារតាមរយៈធនធានធម្មជាតិ ដោយរៀបចំបង្កើតជាតំបន់ ការពារធម្មជាតិថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការការពារអភិរក្សទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្ម ជាតិ។
លោកស្រីអនុប្រធាននាយកដ្ឋាន មាន ប្រសាសន៍បន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិ បាល បានរៀបចំចងក្រងបណ្ដាតំបន់ ការពារធម្មជាតិនានាឱ្យទៅជាប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានលក្ខណៈស៊ីសង្វាក់គ្នា ផ្នែកឡេកូឡូស៊ី និងយុទ្ធ សាស្ត្រសម្រាប់ប្រជាជាតិកម្ពុជា ក្នុងគោលដៅទ្រទ្រង់និរន្តរភាព សម្រាប់បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងមរតកធម្មជាតិ វប្បធម៌ បានរៀបចំធ្វើការយុទ្ធ សាស្ត្រសម្រាប់គ្រប់គ្រងតំបន់ការពារ ធម្មជាតិ ឆ្នាំ២០១៧-២០៣១ និងផែនការសកម្មភាពសម្រាប់អនុវត្ត ថ្នាក់ជាតិគ្រប់គ្រងតំបន់ ការពារធម្មជាតិ ២០១៨-២០២២។ នឹងបានរៀបចំផែនការគ្រប់គ្រងតំបន់ការពារ ធម្មជាតិចំនួន៨ ក្នុងនោះមាន៣តំបន់ គ្រប់គ្រងដោយគម្រោងនិរន្តរភាពទេសចរណ៍ និងទេសភាពកម្ពុជា រួមមាន÷ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ជម្រកសត្វព្រៃភ្នំតំកុស តំបន់តាំការ តំបន់ទន្លេឆ្មា ហើយប៉ុន្មានតំបន់ទៀតរួមមាន ១-ដែនជម្រកសត្វព្រៃពាមក្រសោប ២-ដែនជំរកសត្វព្រៃភ្នំព្រិច ៣-ដែនជម្រកសិទ្ធិព្រៃស្រែពក ៤-ដែនជម្រកសត្វព្រៃសៀមប៉ា ៥-ដែនជម្រកសត្វព្រៃលុងផាត់៕ ដោយញុឹប សន