(កំពង់ស្ពឺ)៖ ដោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីត្រី យស ឌីណា មេបញ្ជាការ មូលដ្ឋានស្រុកភ្នំស្រួច បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចស្ថឹតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានជនសង្សយ័ បានចំនួន ០១នាក់ ឈ្មោះ ស៊ុំ សារត្ន័ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។
កងកម្លាំងបានដកហូតសម្ភារះរួមមាន៖
១ ម្សៅក្រាមពណ៌សរ ចំនួន ២កញ្ចប់
២ ទូរសព្ទ័ដៃ ចំនួន ០១គ្រឿង
៣ ដបជក់ថ្នាំ ចំនួន ០១
៤ កាំភ្លើងកែឆ្នៃ ចំនួន ០១ ដើម
៥ រថយន្ត ប្រភេទ TUNTRA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO.0975 ចំនួន ០១គ្រឿង
បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខាងលើ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តរនិតិវិធី។