នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបញ្ជូនខ្លួនស្ដ្រីអ្នកជំនួញម្នាក់ដែលប្រើប្លង់ដីក្លែងក្លាយឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ជា សុផល្លា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានអាសយដ្ឋានផ្ទះលេខ៥ (បុរីពិភពថ្មីសំរោងអណ្តែត) ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កន្លងមក ប្តីប្រពន្ធមួយគូនេះបានយកឈ្មោះអ្នកមានឥទ្ធិពលមកប្រើប្រាស់ធ្វើជាខ្នងបង្អែកដើម្បីដាក់សម្ពាធនិងតទល់ជាមួយម្ចាស់បំណុលក្នុងគោលដៅមិនទទួលខុសត្រូវ ហើយប្តីប្រពន្ធជើងខ្លាំងមួយគូនេះល្បីឈ្មោះខាងមានជំនាញធ្វើប្លង់ក្លែងក្លាយ ដែលបានឆបោកលុយប្រជាពលរដ្ឋច្រើនលានដុល្លារអាមេរិកមកហើយ។