More

    យុវជនម្នាក់អ្នកដឹកជញ្ជូនម្ហូបអាហារបាក់ជើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍.!

    spot_img

    ខេត្តព្រះសីហនុ:មុននេះបន្តិច(ព័ត៌មានបឋម)មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកប៉ះជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង 4ល្ងាចថ្ងៃទី 20 ខែសីហាឆ្នាំ 2023នេះនៅតាមបណ្ដោយផ្លូវសេទេម្ដុំក្បែរផ្ទះសំណាក់ 360ស្ថិតក្នុងសង្កាត់ 3 ក្រុង/ខេត្តព្រះសីហនុ។

     

    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលកើតហេតុយុវជន ដឹកជញ្ជូន ម្ហូបអាហារ ម្នាក់ជិះម៉ូតូម៉ាកសង់ទ្រីមស៊េរីឆ្នាំ 2023 ពាក់ផ្លាកលេខព្រះសីហនុ1-K 09 95 ធ្វើដំណើរមានទិសដៅពីកើតមកលិចលុះមកដល់ផ្លូវកោងចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រោះពាក់ស្លាកលេខ ភ្នំពេញ-2AY-18 93 ឆ្លងផ្លូវបញ្ច្រាសទិសបាំងជាមួយនឹងរថយន្តទៀតស្របពេលម៉ូតូកំពុងតែជិះមកជិតដល់ រីឯ រថយន្តបានចេញទៅក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបងម៉ូតូជើង។

     

    ប្រភពដដែលបានបន្តទៀតថាក្រោយពេលកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចបានធ្វើការវាស់វែងនិងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img