More

    ក្មេងប្រុសម្នាក់ត្រូវឆ្កែខាំ ពេទ្យត្រូវបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យាបាលជាង២០ថ្ងៃហើយ មិនធូរស្រាល

    spot_img

    បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី សម្រេចបញ្ជូនបន្ត ទៅព្យាបាលនៅវិទ្យាស្ថានប៉ាស្ទ័រសាខាបាត់ដំបងភ្លាមៗ បន្ទាប់ពីត្រូវសត្វឆ្កែខាំ ហើយព្យាបាលជាង២០ថ្ងៃ មិនបានធូរស្រាលសោះ។

    ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងប្រុសជាជនរងគ្រោះខាងលើមានឈ្មោះ គួយ រក្ស ត្រូវបានសត្វឆ្កែខាំ ប្រមាណជាង២០ថ្ងៃមកហើយ ហើយក៏មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែស្ថានភាពរបស់ក្មេង ហាក់ដូចជាមិនបានធូរស្រាលសោះ។ ដូច្នេះទើប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ខាងមន្ទីរពេទ្យ ក៏សម្រេចបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យប៉ាស្ទ័រវិញ។

    លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានចិញ្ចឹមសត្វឆ្កែ សត្វឆ្មា សូមមេត្តាយកវា មកចាក់វ៉ាក់សាំងសត្វ ដើម្បីការពារ ពិសេសជាងនេះទៀត បើសិនបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហា ដោយសារសត្វទាំងនោះខាំ ត្រូវប្រញ៉ាប់ស្វែងរកគ្រូពេទ្យ ព្យាបាលឲ្យទាន់ពេលវេលា ឬមួយទៅពិភាគ្សាជាមួយក្រុមគ្រួពេទ្យជំនាញ ដើម្បីជៀសវាងយថាហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរ កើតឡើងដោយនឹកស្មានមិនដល់៕ រូបភាព និងអទ្ថបទ៖ សន សុង

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img