More

    ឯកឧត្តមបណ្ឌិត អេង ចំរើន ចាត់ឱ្យក្រុមការងារយកអំណោយសមាគមក្រុម(៨)ជូនប្រជាពលរដ្ឋមានជីភាពខ្វះខាតគ្មានទីពឹងចំនួន៥គ្រួសារ.!

    spot_img

    ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃសៅរ៍ទី១២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម(៨)សាខាខេត្តព្រះសីហនុ បានចាត់ ឯកឧត្តម គង់ សីលា ដឹកនាំក្រុមការងារ សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះ​សួរ​សុខទុក្ខ​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រគ្មានទីពឹងចំនួន ០៥ គ្រួសាររស់នៅតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង និង ខេត្តព្រះសីហនុ។

    នាឱកាសនោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានពាំពាក្យផ្ដាំផ្ញើការសួរសុខទុក្ខរបស់ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏បាននាំយកអំណោយដ៏ថ្លៃថ្លា​របស់ ​ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ពលរដ្ឋបានដែលមានជីវភាពខ្វះខាតផងដែរ។

    ហើយអំណោយដែលបាននាំមកក្នុងថ្ងៃនេះរួមមានក្នុងមួយគ្រួសារទទួលបាន៖
    – អង្ករ ១បេ ស្មើនឹង ២០គីឡូក្រាម
    – ប្រេងឆា ១ដប
    – ត្រីខ ១យួរ
    – មី ១កេស
    – ទឹកសុទ្ធ ១កេស
    – ទឹកត្រី ១យួរ
    – ទឹកស៊ីអីវ ១យួរ
    – អំបិល ១កញ្ចប់
    – ស្ករ ១កញ្ចប់

    ជាមួយគ្នានោះឯកឧត្តម គង់ សីលារួមទាំងក្រុមការងារក៏បានលើកឡើងបន្ថែមទៀតថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៣ឆ្នាំមក
    ហើយ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក
    ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់
    នេះ ក្នុងគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុង ចក្ខុវិស័យរយៈពេលវែង ដើម្បី
    កសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើន
    សេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន៕

    spot_img

    អត្ថបទទាក់ទង

    spot_img