ទំព័រដើម ទំព័រដើម ចាប់ក្រុមក្មេងស្ទាវ១៣នាក់ ដែលបង្ហោះម៉ូតូតាមទីសាធារណៈ រំខានប្រជាពលរដ្ឋ

ចាប់ក្រុមក្មេងស្ទាវ១៣នាក់ ដែលបង្ហោះម៉ូតូតាមទីសាធារណៈ រំខានប្រជាពលរដ្ឋ

- ពាណិជ្ជកម្ម -

បាត់ដំបង៖ នៅ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២ ០ វេលាម៉ោង ១៦និង០០ នាទី រហូត ដល់ វេលា ម៉ោង ១៨និង០០ នាទី នៅ ចំណុច ក្នុង ព្រលាន យន្តហោះ វាលបែកចាន និង លេី ផ្លូវ ហាយ វេ (ផ្លូវ វាងក្រុង)ស្ថិតក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ ពីពលរដ្ឋបញ្ហាក្រុមក្មេងបង្ហោះម៉ូតូ នៅតាមដងផ្លូវធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ក្នុងការធ្វើចរចារណ៍ ព្រោះខ្លាចគ្រោះថ្នាក់កើតឡើងដោយក្មេងៗទាំងនោះ បង្ហោះម៉ូតូរេពេញតែផ្លូវ ទើប កម្លាំងក្រុមអន្តរាគមន៍ បង្ការ បបង្ក្រាបដឹកនាំដោយលោកវរ:សេនីយ៍ឯកឈឿនគឹមសុង ចុះ ប្រតិប ត្តិការ បង្ក្រាប ករណី ជិះម៉ូតូ( បង្ហោះ ) លេីដងផ្លូវចំ នួន ០១ លេីក និង បាន ធ្វេីការ នាំខ្លួន ពួកគេ ចំនួន ១៣ នាក់ មក កាន់ ស្នងការដ្ឋាន រួមជាមួយ ម៉ូតូ ចំនួន ០៦ គ្រឿង ផង។

លោកបញ្ជាក់បន្ថែមថា នៅលេីផ្លូវហាយវេ(វាងក្រុង)និង ក្នុងព្រលានយន្តហោះវាលបែកចាន ក្រុមក្មេងបង្កអណាធិបតេយ្យ តែងតែប្រេីប្រាស់ម៉ូតូជិះបង្ហោះ ចុះឡេីងក្នុងល្បឿនយ៉ាងលឿន ជាហេតុបង្កឱ្យមានការរំខានពីអ្នកប្រេីប្រាស់ផ្លូវ ហេី យម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផងដែរ។ ជារឿយៗសមត្ថកិច្ចនគរបាលចេញបង្រ្កាប នាំខ្លួន ពួកគេមកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តិ ប៉ុន្តែបានស្ងប់ស្ងាត់បន្តិចសកម្មភាព បែបនេះក៏ផ្តេីមកេីតឡេីងវិញ។

បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ អប់រំ និង ឱ្យ អាណាព្យាបាល មក ធ្វេីកិច្ច សន្យា ធានា យក ទៅ អប់រំ បន្ត នៅ សហគមន៍ វិញ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម