ខេត្តបន្ទាយមានជ័យ៖ បុរសចំណាស់ម្នាក់ ត្រូវបានចោរវាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បន្ទាប់ពីរូបគាត់ ជាអ្នករត់ឌុប ឌុបប៉ះចោរប្លន់។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អេីល ចំណុចភូមិគោកព្រិច រ៉ាសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី 9 ខែសីហាឆ្នាំ 2023 នេះ។
បេីតាមបុរសជាជនរងគ្រោះ ឈ្មោះ ទៀវ អាយុ៥១ឆ្នាំ បានរៀបរាប់ថា រូបគាត់ជាអ្នករត់ឌុប គាត់ត្រូវបានបុរសម្នាក់ហៅម៉ូតូឌុបជិះ ឲ្យគាត់ដឹកពីផ្សាសេរីសោភ័ណ្ឌ ឆ្ពោះទៅភូមិគោកព្រិច ពេលដល់ចំណុចកេីតហេតុ រូបចោរខាងលេី បាននិយាយថា អ្នករត់ឌុបបេីកម៉ូតូយឺតពេក ទុកអោយគេបេីកម្តង ព្រោះប្រញ៉ាប់ ភ្លាមនោះរូបគាត់ជាម្ចាស់ម៉ូតូមិនព្រម ស្រាប់តែចោរនោះវាយគាត់ពីក្រោយ រហូតដួលម៉ូតូ ហេីយក៏បន្តវាយគាត់ និងប្រតាយប្រតបគ្នា ធ្វេីឲ្យអ៊ុំប្រុសជាម្ចាស់ម៉ូតូបែកមាត់ ហេីយចោរនោះក៏លេីកម៉ូតូជិះទៅបាត់តែម្តង ដោយម៉ូតូរបស់គាត់ម៉ាកសង់សេ១២៥ សេរីឆ្នាំ 011 ស្លាកលេខ 1 F-8498។
ករណីនេះមានប្រជាពលរដ្ឋក្បែរកន្លែងកេីតហេតុ បានប្រទះឃេីញផងដែរ ក៏ប៉ុន្តែ ពុំមានរណាម្នាក់អាចជួយបានទាន់ពេលនោះឡេីយ ព្រោះចោរនោះប្រេីពេលលឿនខ្លាំងណាស់ដេីម្បីវាយប្លន់ មកដល់ពេលនេះ គេនៅមិនទាន់មានអត្តសញ្ញាណចោរនៅឡេីយទេ ដោយគ្រាន់តែដឹងថា ចោរនោះមានវ័យប្រហែលជាង៣០ឆ្នាំ។ ដោយ៖សនសុង