ក្រុងព្រះសីហនុ៖(ព័ត៌មានបឋម)មានករណីហិ.ង្សាបង្កដោយបុរសជើងខ្លាំងជនជាតិវៀតណាម២នាក់បានចា.ក់.គ្នាបណ្តាលឲ្យម្នាក់រងរបួស ធ្ង.ន់.ធ្ងរដោយមិនទាន់ដឹងពីដំណើររឿងហេតុយ៉ាងណានៅឡើយ។
ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្បែរកន្លែងកើតហេតុ ដោយស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨កន្លះ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចហាងនំ សុខហេង តាមបណ្តោយផ្លូវបុរីកម្មករ(សេតេ) សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា បច្ចុប្បន្នបន្តបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅភ្នំពេញដោយជនរងគ្រោះរបួសក្បាល និងខ្លួនច្រើនកន្លែង ។
សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះក្រុមការងារព័ត៌មានយើងនិងទំនាក់ទំនងទៅសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញដើម្បីរកព័ត៌មានបន្ថែមផ្សាយជូនសាធារណជននៅពេលក្រោយ។