More

    កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះបង្ក្រាប ទីតាំងលេងល្បែងស៉ីសងខុសច្បាប់(ប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម​ ជ្រកក្រោមអាជីកម្មឆ្នោត​ យីហោ ម៉ូឌែន​ ឡូថូរី)

    spot_img

    ភ្នំពេញ : នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៣​ វេលាម៉ោង១៥.៥០នាទី​ កម្លាំងជំនាញអធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ និងប៉ុស្តិ​ បានបេីកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បេីកទីតាំងលេងល្បែងស៉ីសងខុសច្បាប់​ឆ្នោតវៀតណាម (កន្ទុយលេង)។

    ក្នុងនោះដែលកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់​រួមមាន៖
    ១/ឈ្មោះ​ សួស​ ដានី​ ភេទស្រី​ អាយុ៥៦ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១២​ ផ្លូវលេខ៩៣​ ភូមិ៦​ សង្កាត់ស្រះចក​ ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។
    ២/ឈ្មោះ​ ឆន​ ចាន់គឿន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡូតូរី)។
    ៣/ឈ្មោះ​ សុង​ ច័ន្ទណារត្ន័​ ភេទស្រី​ អាយុ២១​ ស្នាក់នៅផ្ទះលេខ២៧២​ ផ្លូវលំ​ ភូមិមិត្តភាព​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡូតូរី)។
    ៤/ឈ្មោះ​ ទឹម​ លីតា​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១៦​ ផ្លូវលំ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ឌែន​ ឡឡូតូរីព្រមទាំង វត្ថុតាងចាប់យករួមមាន៖​
    ១.​ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក​ ពណ៍ខ្មៅខៀវ​ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ​ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម​ ចំនួន០១គ្រឿង។
    ២.ម៉ាស៉ីនអេឡិចត្រូនិច​ ម៉ាកSUNMI V2S ពណ៍ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង
    ៣.ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៍ខៀវ​ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត​ ចំនួន០១ គ្រឿង។
    ៤.កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច​ មួយចំនួន។
    ៥.ទូរស័ព្ទដៃមួយគ្រឿង​ ម៉ាកOPPO ពណ៍ក្រហម។
    ៦.វិញ្ញាបណ្ណបត្រ័ផ្តល់សិទ្ធជាភ្នាក់ងារចែកចាយឆ្នោតអោយឈ្មោះ​ ទឹម​ វុទ្ធី​ របស់ក្រុមហ៊ុនឡូតូរី​ ចំនួន០១សន្លឹក។
    ៧.ប្រាក់ខ្មែរចំនួន៩ម៉ឺនរៀល។

    ជនសង្ស័យព្រមទាំងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img