កោះកុង÷ លោក ឈឿន កុសលវីរ: ប្រធានក្រុមការងារគណ:បក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកណ្តោល និងលោកស្រី សាំង សូរធូកា សប្បុរសជន គាំទ្រគណ:បក្សក្នុងមូលដ្ឋានឃុំកណ្តោល
ស្រុកបុទុមសាគរ អញ្ជើញជួបសំណេះសំ ណាលជាមួយប្រធានក្រុមបក្ស និងសមា ជិក សមាជិការ គណៈបក្សក្នុងពិធីជួបជុំអាហារសាមគ្គី ក្រោយពីទទួលបានជ័យ ជំនះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីរបក្ស ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ។
ថ្លែងក្នុងពិធីសំណេះសំណាល ជួបជុំអាហារសាមគ្គី លោក ឈឿន កុសលវីរៈ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចពុក ពិសេស ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាបេកភាព បន្តវេន ជានាយករដ្ឋមន្ត្រី មកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកណ្តោល ដែលទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់ មិនដែលធ្លាប់មាន ។
ជាមួយគ្នាក្នុងឱកាសនោះដែរ ដើម្បីតប ស្នងនូវស្នាមភាពញញឹម ពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល បានត្រៀមជាស្រេច នៅទឹកឃ្មុំបរិសុទ្ធ និងមាន់ស្រែ បន្លែធម្មជាតិ ដែលជាទឹកចិត្ត នៃក្តីស្រឡាញ់របស់ប្រជាពលរដ្ឋ ជូនជាកាដូដល់ លោក ឈឿន កុសលវីរៈ នឹងលោក ស្រី សាំង សូធូរកា សប្បុរសជន គាំទ្រគណ: បក្សក្នុងមូលដ្ឋានឃុំកណ្តោល ជាអនុស្សាវរីយ៍ ដែលលោកខិតខំប្រឹងប្រែងនិងផ្តល់ស្នាមញញឹមកន្លងមក។
ឈ្លៀតក្នុងឱកាសនោះផងដែរ លោក ឈឿន កុសលវីរ: និងលោកស្រី សាំង សូធូរកា សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងប្រជា ពលរដ្ឋ ក្នុងសហគមន៍បៃតង ដែលបានគាំទ្រដល់គណបក្ស ប្រជាជនកម្ពុជា និងសូមបងប្អូន ពុកម៉ែ ពូមីង បន្តគាំទ្រគណ បក្សប្រជាជនគ្រប់ៗអាណត្តិបន្តជារៀងរហូត ដើម្បីសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនក្នុងសង្គម ៕ ដោយ ញុឹប សន