More

    កម្មករកម្មការិនីជាច្រើននាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តដឹកកម្មកររេចង្កូតក្រឡាប់ធ្លាក់ពីផ្លូវ

    spot_img

    ខេត្តកំពង់ស្ពឺ: ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងត្រង់ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២៣។

    កម្មករកម្មការិនីជាច្រើននាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តដឹកបើកបរក្នុងល្បឿងលឿនដល់ចំណុចផ្លូវកោងរេចង្កូតធ្លាក់ពីផ្លូវបណ្តាលឲ្យក្រឡាប់។

    មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់២.៥តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករកម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រែ រងរបួសអ្នកជិះលើរថយន្ដ។

    ប្រភពព័ត៌មានបានបញ្ជាក់ថា  ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ វត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្នាយរងចាំដោះនៅពេលក្រោយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img