More

    បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មវៀចអស់២កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ…

    spot_img

    ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូល
    ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣
    នៅត្រង់ចំណុចស្តុបសេរីភាព តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    រថយន្តបង្កម៉ាកឡង់គ្រីស័រពណ៌ ស ពាក់ស្លាកលេខខេមរៈភូមិន្ទ09 2-9060 បើកក្នុងល្បឿនលឿនបានជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មវៀចអស់២កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img