More

    ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣០គ្រួសារ ទទួលបានថវិកាមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងគ្រឿងឧបភោគបរិភោគពីអនុសាខាស្រុកស្រែអំបិល

    spot_img

    កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បាន ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល អាជ្ញាធរឃុំដងពែង និងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣០គ្រួសារ ក្នុងនោះបណ្តាលអោយស្លាប់១នាក់ រងគ្រោះធ្ងន់ធ្ងរ១២គ្រួសារ និងរងគ្រោះដោយអន្លើ ១៨គ្រួសារ  ស្ថិតនៅឃុំដងពែងស្រុកស្រែអំបិល ខេត្តកោះកុង ។

    ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខានិងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយធម្មជាតិនេះពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

    ជាមួយគ្នានេះលោកជំទាវប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

    ថវិកាដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ គ្រួសារសព១នាក់ ថវិកា១លានរៀល គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១១គ្រួសារ ថវិកា ៥០ម៉ឺនរៀលដូចគ្នា និងគ្រួសាររងគ្រោះដោយអន្លើ ១៨គ្រួសារ ថវិកា ៨ម៉ឺនរៀលដូចៗគ្នា ។
    ដោយឡែកលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានឧបត្ថម្ភថវិកាបន្ថែម ជូនគ្រួសារសព ថវិកា ៥០ម៉ឺនរៀល គ្រួសាររងគ្រោះធ្ងន់ធ្ងរ១១គ្រួសារ ថវិកា ៥០ម៉ឺនរៀលដូចៗគ្នា និងគ្រួសាររងគ្រោះដោយអន្លើ ក្នុងមួយគ្រួសារ ៗថវិកា ១០ម៉ឺនរៀលដូចគ្នាផងដែរ ។ លោក ជា ច័ន្ទកញ្ញា ឧបត្ថម្ភថវិកា បូជាសព ៨០ម៉ឺនរៀល ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត ថវិកា ៤០ម៉ឺនរៀល ចូលរួមបុណ្យសព  នឹងលោកឧកញ៉ា លឹម បុក អនុប្រធានកិត្តិយសអនុសាខាស្រុកស្រែអំបិល ឧបត្ថម្ភដល់អនុសាខាចំនួន ៥លាន ឧត្តមសេនីយ៍ទោ គង់ មនោ ថវិកា១លានរៀលផងដែរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img