More

    ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក បាននាំទៀនចំណាំព្រះវស្សា ដឹកនាំដោយឯកឧត្តម ជាងសិលាសុម៉ារិទ្ធិវង្ស ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអំពិលទឹក

    spot_img

    ស្រុកកំពង់ត្រឡាច៖ ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក បាននាំទៀនចំណាំព្រះវស្សា ដឹកនាំដោយឯកឧត្តម ជាងសិលាសុម៉ារិទ្ធិវង្ស ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអំពិលទឹក លោក ឈឹម វុទ្ធា អភិបាលរងខេត្ត លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច រួមនិងលោកលោកស្រីដែលជាក្រុមការងារ លោកលោកស្រីក្រុមប្រឹក្សាឃុំ មេភូមិ បានអញ្ជើញប្រគេនទៀនព្រះវស្សាចំនួន៣វត្ត នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ទៀនព្រះវស្សាដែលនាំយកប្រគេនព្រះសង្ឃជាអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៣វត្ត ក្នុងឃុំអំពិលទឹក ក្នុងនោះមានវត្តអំពិលទឹក វត្តបណីតារាម វត្តសិ្តសិរីមង្គល។

    spot_img

    អត្ថបទទាក់ទង

    spot_img