More

    សិស្សម្នាក់ពឹងកម្មករសំណង់ឌុបទៅផ្ទះ ឆ្លៀតឱកាសចូលកន្លែងស្ងាត់ ធ្វើសកម្មភាព

    spot_img

    ខេត្តសៀមរាប ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីរំលោ.ភសេ.ពសន្ថវៈលើសិស្ស១រូប បន្ទាប់ពីជនរងគ្រោះពឹងឱ្យជនសង្ស័យជិះម៉ូតូឌុបនាងត្រឡប់ទៅផ្ទះ តែបែរជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពចា.ប់ រំលោ.ភរហូតបានសម្រេច១ដង រួចជិះម៉ូតូគេចខ្លួនបាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ។

    តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានឱ្យដឹងតាមរយៈបណ្តាញសង្គមតេឡេក្រាម នៅវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នេះថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ដឹកនាំកម្លាំងជំនាញ ដោយលោក ស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលនីតិវិធីដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញាអមសាលា ដំបូងខេត្តសៀមរាប បានឱ្យលោកដឹកនាំកម្លាំងចំណុះនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បញ្ជាផ្ទាល់ ចុះពិនិត្យស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ១នាក់ខាងលើ ពាក់ពន្ធ័ករណី រំលោ.ភសេ.ពសន្ថវៈ ដើម្បីបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តបន្ត ។

    លោកអធិការបានបន្ថែមថា ជនសង្ស័យឈ្មោះ ឡោម ផល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះមានអាយុ១៣ឆ្នាំ ជាសិស្ស ។

     

    លោកបញ្ជាក់បន្តថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកសូទ្រនិគម ខេត្ត សៀមរាប ដោយជនរងគ្រោះមានអាយុ១៣ឆ្នាំ ជាសិស្ស បានពឹងឱ្យជនសង្ស័យជិះម៉ូតូឌុបនាងត្រឡប់ទៅផ្ទះ តែបែរជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោ.ភរហូតបានសម្រេច១ដង រួចជិះម៉ូតូគេចខ្លួនបាត់ ។

     

    រាយការណ៍ពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស្វែករករហូតនាំខ្លួនជនសង្ស័យបានយកមកសួរនាំនៅអធិការដ្ឋាននគរ បាលស្រុកសូទ្រនិគមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោ.ភជនរងគ្រោះខាងលើពិតប្រាកដមែន ។

     

    លោកបានបន្ថែមទៀតថា ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចហើយ កម្លាំងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តសៀមរាបចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img