កំពង់ឆ្នាំង៖ ទាហានវ័យក្មេងម្នាក់បានរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ ខណៈដែលជួយរត់ដេញចាប់ចោរលួចម៉ូតូ ក្បែរមាត់បឹង។ ហេតុការណ៍នេះ បង្កាការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណជា២ និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។
តាមសត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ សាយ វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាទាហាននៅវរះទី៣ កងពលតូចអន្តរាគមន៍លេខ១។
យោងតាមប្រភពបានបញ្ជាក់ថា មុនដំបូងមានករណី ចោរលួចកាច់សោរម៉ូតូ នៅចំណុចតូបលក់គ្រឿងក្លែមឈ្មោះ ឡាន ស្ថិតក្នុងភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច។ ក្រោយពេលលួចបានសម្រេច ក្រោមចោរក៏បានជិះគេចខ្លួន ក៏ប៉ុន្តែត្រូវក្រុមមិត្តភ័ក្តម្ចាស់ម៉ូតូជិះប្រដេញ តាមចាប់ពីក្រោយ លុះដល់ចំណុចភូមិកំពង់ក្តារ ក៏មានប្រជាការពារភូមិ និងសមត្ថកិច្ចនៅទីនោះ ក្រុមចោរភ័យពេក ក៏ផ្តួលម៉ូតូហើយរត់គេច តែត្រូវពលរដ្ឋព្រួតចាប់បានម្នាក់ ម្នាក់ទៀតបានរត់ចុះក្នុងបឹងកងមាស ហើយពលរដ្ឋ និងសមត្ថកិច្ចជួយប្រដេញ ទើបអាចចាប់បានទាំង២តែម្តង។
ជនសង្ស័យទី១ ចាប់បានមុនគេមានឈ្មោះ សេង ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល។
ទី២ ឈ្មោះ សេន ឡឹប ហៅពូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបាន សោរអក្សរតេ១ ម៉ូតូម៉ាក DREAM សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១I-៣២៩៩។
បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបាននគរបាលយុត្តិធម៌កសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ ហង្ស សុភាព