More

    សុំប្រពន្ធត្រូវរូវគ្នាវិញផ្តើមជាថ្មី ប្រពន្ធមិនព្រមជះទឹកអាស៊ីត

    spot_img

    ប៉ៃលិន៖ រឿងគួរឲ្យហួសចិត្ត ប្តីចិត្តស្រួយ ព្រោះតែខឹងប្រពន្ធ មិនព្រមត្រូវរូវគ្នាវិញ ក៏សម្រេចជះទឹកអាស៊ីតដាក់ប្រពន្ធ បណ្តាលឲ្យរងរបួសរលាកធ្ងន់ធ្ងរ រកគ្រូពេទ្យជួយសឹងមិនទាន់។

    ហេតុការណ៍ខាងលើបានកើតឡើង កាលពីម៉ោង១និង០០នាទីរំលងអាធ្រាត ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ នៅផ្ទះស្ត្រី នៅភូមិប៉ាហុីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ សុខម៉េង ភេទប្រុសអាយុប្រហែល៣៣ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។ ចំណែក ជនរងគ្រោះ ឈ្មោះ សុខ នួន ហៅណាង ភេទស្រីអាយុ២៥ឆ្នានៅភូមិប៉ាហុីជើង បានរងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តប់ៃលិន។

    តាមប្រភពបានប្រាប់ពីដំណើររឿងថា អ្នកទាំងពីរ បានធ្វើជាប្ដីប្រពន្ឋគ្មានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេ កាលតាំងពីឆ្នាំ២០១៣មកម្លេះ។ មួយរយះក្រោយមក ទាំងពីរនាក់បានទៅធ្វើការនៅប្រទេសថៃ។ក្រោយពេលវិលត្រឡប់មកវិញ ប្តីឈ្មោះ សាយ សុខម៉េង បានសុំលែងលះប្រពន្ឋ ក្រោយមកបានមួយរយះ ក៍មកសុំប្រពន្ឋត្រូវរូវគ្នាវិញផ្តើមជាថ្មី ចំនួន២ទៅ៣ដងតែប្រពន្ឋមិនព្រម ក៏សម្រេចជះទឹកអាស៊ីតដាក់ប្រពន្ធ បណ្តាលឲ្យខូចសម្រស់ រលាកពេញខ្លួន រងរបួសធ្ងន់ធ្ងរ ហើយក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

    បច្ចុប្បន្នសមត្ថកិច្ច កំពុងតាមស្រាវជ្រាវរកមុខសញ្ញា មកអនុវត្តតាមនីតិវិធីច្បាប់៕ រូបភាព ​និងអទ្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img