ក្រុងព្រះសីហនុ÷ប្រជាពលរដ្ឋរាយការណ៍មកជា(បឋម)ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តទំនើបមួយគ្រឿងម៉ាក Toyota Tundra ពាក់ស្លាកលេខ ភ្នំពេញ 2BM-3197 មិនស្គាល់អត្តសញ្ញាណ បើកបរ រថយន្ត ធ្វើដំណើរយ៉ាងលឿនរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងខាង ក្រោយព្រះស្កន់ និងបុកទំនប់ខឿនទីលានតេជោ បែកបាក់កង់ខាងមុខទៅមុខមិនរួចនៅលើការាឡាក្រនីត ដោយមិនទាន់ដឹងពីមូលហេតុ
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។នៅចំណុចកន្ទុយនាគ ពយតាមួង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជុំវិញករណីខាងលើនេះក្រុមការងារព័ត៌មានFKNEWSយើងនៅមិនទាន់ដឹងដំណើររឿងអំពីមូលហេតុនៅឡើយ!កំពុងរង់ចាំព័ត៌មានបន្ថែមពីសមត្ថកិច្ច..សូមអរគុណ!៕