ព្រះសីហនុ-លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលក្រុងព្រះសីហនុដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការដុតកំទេចចោលទូហ្គេមអេឡិចត្រូនិកដែលមិនមានច្បាប់អនុញ្ញាត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍បានបញ្ជាក់ថាពាក់ព័ន្ធទូហ្គេមអេឡិចត្រូនិកដែលមិនមានច្បាប់នេះអាជ្ញាធរបានធ្វើការចុះបង្ក្រាបនិងដកហូត កាលពីអំឡុងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះរដ្ឋបាលក្រុងព្រះសីហនុបានចុះចំនួន១៥ទីតាំង ក្នុងនោះមានទូហ្គេមអេឡិចត្រូនិកសរុបចំនួន៤៦គ្រឿង៕ប្រភពPNN