More

    កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    spot_img

    កោះកុង៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯក ឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការរង នៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក សំឃិត វៀន អភិបាលរង ខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំផ្សព្វ ផ្សាយរបាយការណ៍ ស្តីពីលទ្ធ ផលការងារត្រួតពិនិត្យគ្រឿង ញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯកហួត ផល្លី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការរដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ស្នងការ មេបញ្ជា ការ មេបញ្ជាការរង នៃកងកម្លាំងទាំងបី លោក លោកស្រីប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ជាច្រើនរូបផងដែរ។

    លោកសំ ឃិតវៀន អភិបាលរង ខេត្ត បានថ្លែងនូវការកោតសរ សើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចពាក់ ព័ន្ធនៅក្នុងខេត្តកោះកុង ជាពិ សេសអាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន និងលេខាធិការ ដ្ឋានថ្នាក់ជាតិ។ ជំងឺកូវីដ-19 នៅតែបន្តឆ្លងរាលដាល ទូទាំងពិភពលោក និងបានបង្ក ផលប៉ះពាល់ នៅលើគ្រប់វិស័យហើយ ក៏មិនដឹងពេលណាអាចបញ្ចប់បាននៅឡើយ។
    ក្នុងបរិការណ៍មួយ ដែលទ្វារត្រូវបានបិទ-សកម្មភាព តាមវិស័យមួយចំនួនត្រូវបានផ្អាកសកម្ម ភាព ប៉ុន្តែបង្អួចបានបើកចំហរ- សកម្មភាព នៅមូលដ្ឋាន បាននិងកំពុងប្រតិបត្តិ ក្នុងន័យបន្តថែ រក្សាសមិទ្ធិផលដ៏ត្រចះត្រចង់ ដែលយើងទាំងអស់គ្នាសម្រេចបាននាពេលកន្លងមក ក៏ដូចជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ និងដោះស្រាយ នូវរាល់បញ្ហាដែលពាក់ព័ន្ធនិងគ្រឿងញៀន។

    លោកភិបាលរងខេត្ត សុំធ្វើការណែនាំ ដល់សមត្ថកិច្ចជំនាញ នៃគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត លេខាធិការដ្ឋាន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមក្រុង ស្រុក បន្តជំរុញការអនុវត្តនូវរាល់គោល ការណ៍នយោបាយ ដោយរាជ រដ្ឋាភិបាល ដូចជាគោលការណ៍របស់ក្រសួងស្ថា ប័ន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព និងអង្គ ភាពពាក់ព័ន្ធ និងប្រយុទ្ធនាការប្រឆាំងគ្រឿងញៀន ត្រូវអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យឈរលើទំនួលខុសត្រូវ។ ភ្នាក់ងារអនុវត្តច្បាប់ត្រូវបន្តយក ចិត្តទុកដាក់ ពង្រឹងសមត្ថភាពគុណភាពក្រុមសីលធម៌វិជ្ជាជីវៈ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ គណៈកម្មធិការត្រួតពិ និត្យគ្រឿងញៀនខេត្ត និងលេខា ធិការដ្ឋាន ត្រូវបន្តពង្រឹង និងពង្រីកយន្តការរបស់ការងារខ្លួន ដល់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់និងម្ចាស់ការដឹកនាំ សម្រប សម្រួល នឹងអនុវត្តប្រកប ដោយការទទួលខុសត្រូវ មានប្រសិទ្ធ ភាព និងបានជាប់ជាប្រចាំ។ មន្ទីរអង្គភាពជំនាញ គ្រឹះ ស្ថានអប់រំ វិស័យឯកជន និងអង្គការពាក់ព័ន្ធនានា ត្រូវបញ្ជ្រាបនូវខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅក្នុង ផែនការឬសការអនុវត្តការងារ ប្រចាំរបស់ខ្លួនតាមលទ្ធភាព ដែលអាចធ្វើទៅបាន។

    ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ទា អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមាន ប្រសាសន៍លើកឡើងថា អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការប្រតិបត្តិការអន្តរ ជាតិ ជាមួយប្រទេសជាប់ព្រំដែន ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឲ្យបានល្អប្រសើរហើយត្រូវផ្ដល់ទំនាក់ទំនងឲ្យ បានល្អ បង្កើតភាពសាមគ្គីភាពជាមួយប្រទេសជិតខាង ចូលរួមទប់ស្កាត់នៅក្នុងការ កាត់បន្ថយការជួញដូរគ្រឿងញៀន ឆ្លងដែនហើយរកគ្រប់វិធីដើម្បីចាប់បង្ក្រា បឱ្យបាននៅការរត់ពន្ធគ្រឿងញៀនគ្រប់មជ្ឈដ្ឋាន។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់យុទ្ធា បានបញ្ជាក់ថា ការចុះបង្ក្រាប ទប់ស្កាត់គ្រឿងញៀន គឺជាការលំបាកមួយនៅក្នុងខេត្តកោះកុង ពីព្រោះនៅក្នុងខេត្តកោះកុងសម្បូរដោយលំហសមុទ្រ។ សម្រាប់ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន នៅលើដែនគោកគឺមានភាពងាយស្រួលជាងដែនសមុទ្រ។
    តែបើទោះបីយ៉ាងណា ក៏ដោយក្នុងនាមសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវខំប្រឹងប្រែងចូលរួមសហការជាមួយកងទ័ពលំហ សមុទ្រ ពីព្រោះកងទ័ពជើងទឹកលំហសមុទ្រគាត់មានមធ្យោ បាយចរាចរណ៍ ឧបករណ៍ការពារផែនសមុទ្រ ដូចនេះយើងត្រូវចូលរួមសហការ ពីបញ្ហាទាំងអស់នេះឲ្យបានល្អប្រសើរជាប្រចាំ។

    ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងកម្ពុជាសមត្ថកិច្ចជំនាញ និងជំនាញពាក់ព័ន្ធ ចូលរួមសាមគ្គាអនុវត្ត វិធានការក្នុងការចូលរួមអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបដិសេធគ្រឿងញៀនទប់ស្កាត់ កុំឲ្យមានការរីករាលដាលក្នុងសហគមន៍ និងចូលរួមធ្វើការព្យាបាលនីតិសម្បទា បណ្ដុះ បណ្ដាលវិជ្ជាជីវៈ បំណិតជីវិត ការធ្វើសមាហរណកម្ម នឹងចាក ចេញពីគ្រឿងញៀន ដែលជនមានសារធាតុញៀនក្នុងខ្លួន ហើយចូលរួមធ្វើការពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img