More

    សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស

    spot_img

    សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានថ្លែងថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្ដែង គឺការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ដែលជាដើមកំណើតនៃការបង្កើតវប្បធម៌ផងដែរ។ យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌គឺ យើងត្រូវអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឲ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស ។

    សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈដែលសម្តេច បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងទស្សនាការសម្តែងសិល្ប:​ នាព្រឹកថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣​ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរដល់ លោកគ្រូ អ្នកគ្រូ នាយកសាលា ដែលបានយកចិត្តិទុកដាក់បណ្តុះបណ្តាលដល់សិស្សានុសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img