More

    ទឹកស្ទឹងក្នុងស្រុកមង្គលបុរីកំពុងឡើងខ្លាំង អាជ្ញាធរសំណូមពរឲ្យពលរដ្ឋប្រុងប្រយ័ត្ន

    spot_img

    បន្ទាយមានជ័យ៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹង សូមបង្កើនការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនចៅ ខណៈទឹកជំនន់កំពុងហក់ឡើងខ្លាំង។ លោកថ្លែងឡើងយ៉ាងដូច្នេះ គ្រាដែលលោកនិងក្រុមការងារអញ្ជើញ ចុះពិនិត្យមើលពីស្ថានភាពទឹក ដែលកំពុងហក់ឡើងយ៉ាងគំហុក ចំនួន៣កន្លែងក្នុងឃុំបត់ត្រង់ នៅចំណុចស្ពានបត់ត្រង ឃុំរហាត់ទឹក នៅចំណុចសំណង់ពោធ២ដើម និងឃុំចំណោម នៅចំណុចស្ពានចំណោមនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
    លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងថា ទឹកបានហូរផ្តុំមកពីផ្នែកខាងលើ នៃខេត្តប៉ៃលិននិងខេត្ត បាត់ដំបងតាមស្ទឹងបវិលមកដងស្ទឹង មង្គលបូរីខេត្តបន្ទាយមានជ័យ។ ធ្វើអោយទឹកស្ទឹងមង្គលបូរីហក់ឡើងខ្លាំង នៅថ្ងៃទី២៤កញ្ញាឆ្នាំ២០២០នេះ ហើយនឹងអាចហក់ឡើងខ្លាំងជាងនេះនៅថ្ងៃបន្ទាប់ នឹង អាចឈានដល់ការប្រកាសអាសន្ន។


    លោកអភិបាលស្រុកបានបញ្ជាក់ផងដែរថា ទឹកជំនន់ដែលត្រូវបានជូនដំណឹងមានចំនួន៤ឃុំ តាមដងស្ទឹងមង្គលបូរីមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ទោះជាទឹកកំពុងហក់ឡើងខ្លាំង រយៈពេល២ទៅ៣ថ្ងៃ យ៉ាងណាក៏ដោយតែមិនទាន់ប៉ៈពាល់ ឬលិចលង់ផ្ទៈសំបែងប្រជាពលរដ្ឋ នៅឡើយទេតែនៅឃុំសឿ និងឃុំចំណោម ដែលជាប់ព្រំប្រទល់ស្រុកបវេលខេត្តបាត់ដំបង ទឹកកំពុងប្រឈមលិចស្រូវដើមរដូវ កំពុងទុំដែលប្រជាកសិករ កំពុងច្រូតដណ្តើមពីទឹកជាបណ្តើៗហើយ។


    ក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពទឹក លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីចុះពិនិត្យមើលស្ថានភាពទឹកនៅស្រុកមង្គលបូរី ឃើញថាឃុំចំនួន៤ ដែលស្ថិតតាមដងស្ទឹងមង្គលបូរី ត្រូវបានត្រៀមលក្ខណៈប្រកាសអាសន្ន។ អាជ្ញាធរត្រូវរៀបចំមធ្យោបាយបង្ការ សង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ ជាមួយគ្នានេះដែរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយត្ន័ ចំពោះកូនចៅ ហើយពិសេសត្រូវប្រុងប្រយត្ន័ ចំពោះសត្វអសិរពិសផ្សេងៗទិចឬខាំ៕ រូបភាព និងអទ្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img