More

    ឃាត់ខ្លួនបុរសម្នាក់ ករណីលួចទ្រព្យសម្បត្តិ

    spot_img

    បាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីលួចយកទ្រព្យសម្បត្តិអ្នកដ៍ទៃ បានសម្រេចរួចរត់សំងំលាក់ខ្លួន បានចំនួន២ថ្ងៃនៅក្នុងបន្ទប់ជួល។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ ពីលោកឧត្តមសេនិយ៍ត្រី សាតគឹមសានស្នងការខេត្ត និងមានការសម្របសម្រួល ពីអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោកក៍បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច ( យក ទ្រព្យ សម្បត្តិ ) មួយ ករណី និង បាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ នៅ ថ្ងៃទី ២៣ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០០:០៥ នាទី អាធ្រាត្រ នៅ ចំណុច ភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បបាត់ដំបង។

    សមត្ថកិច្ចបន្តថាជនសង្ស័យមាន ឈ្មោះ យ៉ា មករា ភេទប្រុស អាយុ ៣០ ឆ្នាំ បច្ចុប្បន្ន ស្នាក់ នៅ បន្ទប់ ជួល ស្ថិតក្នុងភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។

    ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព លួច យក ទ្រព្យ សម្បត្តិ របស់ ជនរងគ្រោះ ឈ្មោះ ផាន សា ឯម ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិ កាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០២:៣០ នាទី រំលង អាធ្រាត្រ នៅ ចំណុច ភូមិ សង្កាត់ របស់ ជនរងគ្រោះ ខាងលេី។

    វត្ថុ តាង ដកហូត មាន ÷
    – លោហធាតុ ពណ៌ លឿង ( ប្រភេទ ខ្សែ ដៃ ) ០១ ខ្សែ
    – លោហធាតុ ពណ៌ លឿង ( ប្រភេទ ខ្សែ ក ) គ្មាន បន្តោង ០១ ខ្សែ
    – លោហធាតុ ពណ៌ លឿង ( ប្រភេទ ចិញ្ជៀន ) ០១ វង់
    – ទូរសព្ទ ដៃ ម៉ាក OPPO ពណ៌ ខៀវ ០១ គ្រឿង
    – កាបូប កាន់ ដៃ ពណ៌ ផ្កាឈូក ០១
    – កាបូប ក្រវ៉ាត់ ចង្កេះ ពណ៌ ស្លែ ០១
    – ឧបករណ៍ ប្រើប្រាស់ សម្រាប់ កៀប សក់ ចំនួន ០៥
    – កន្ត្រៃ ចំនួន ០២
    – ដង្កាប់ ចំនួន ០១
    – តួណឺវីស ចំនួន ០១
    – ដែក ឆាប ចំនួន ០១
    – ផ្លែ កាំបិត មុខ ពីរ កែច្នៃ ដាក់ ដង ធ្វេី ពី អ៉ីណុក ចំនួន ០១ ដេីម
    – កាបូប ស្ពាយ ចំនួន ០១

    បច្ចុប្បន្ន ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img