More

    បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល​ ពេលធំក្លិនទើបមានអ្នកដឹង

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ បានដេកស្លាប់ក្នុងបន្ទប់ជួលអស់ រយះពេលមួយយប់មួយថ្ងៃទេីបអ្នកជិតខាង ដឹង និងទាក់ទងទៅសាច់ញាតិ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខ ស្ថិតក្នុងភូមិខ្វា សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពរងគ្រោះមានឈ្មោះ ជួន យ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ និងមានស្រុកកំណើតខេត្តកំពង់ធំ។

    បេីតាមសម្ដីបុរសម្នាក់មិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមការងារយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងក្រោកពីព្រឹកទៅធ្វេីការដូចរាល់ដង ហេីយពេលក្បាលល្ងាច ក៏ត្រឡប់មកផ្ទះវិញ តែងពិសារគ្រឿងស្រវឹង បន្តិចបន្ទួចផងដែរមុនចូលសម្រាក។

    បុរសខាងលេីក៏បានប្រាប់បន្ថែមថា ខណៈនៅព្រលប់ថ្ងៃកេីតហេតុ មានការងេីងឆ្ងល់ខ្លាំងពេក ព្រោះខានឃេីញមួយយប់ទៅហេីយ ក៏សម្រេចចិត្តដេីរទៅមេីលក្នុងបន្ទប់ជនរងគ្រោះ ក៏ប្រទះឃេីញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ និងបន្ទប់ក៏មានចាក់គន្លឹះ ទេីបដេីរត្រឡប់មកវិញ ប្រាប់បងប្អូនអ្នកជិតខាងឲ្យដឹង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងសាច់ញាតិឲ្យដឹងផងដែរ។

    ក្រោយពីទទួលដំណឹងនេះរួច សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញកោសល្យវិច័យក្រុងភ្នំពេញ ឲ្យមកត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ទេីបចុងក្រោយសមត្ថកិច្ចជំនាញក្រុងបានបញ្ជាក់ថា ឈ្មោះ ជួន យ៉េង (សព) គឺស្លាប់ដោយសារគាំបេះដូង (មានជម្ងឺបេះដូង) ក្នុងអំឡុងយប់ថ្ងៃទី២២ កញ្ញា ២០២០មកម្លេះ ដោយមិនពាក់ព័ន្ធករណីឃាតកម្មឡើង។

    បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តកំពង់ធំ៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img