More

    ជនជាតិចិនម្នាក់ជិះទូកកំសាន្តលេង តាមដងទន្លេមេគង្គ ធ្លាក់ចូលទន្លេបាត់ស្រមោល

    spot_img

    ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អេីលមួយបន្ទាប់ពីមានជនជាតិចិនមួយក្រុម បានជួលទូកទេសចរណ៍កំសាន្ត នៅទន្លេមេគង្គមុខព្រះបរមរាជវាំង និងផឹកស៊ីសប្បាយ រួចក៏រអិលជេីងធ្លាក់ចូលទឹកទន្លេលិចបាត់តែម្តង។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅទន្លេមេគង្គ មុខព្រះបរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជនជាតិចិនមួយក្រុម បានមកជួលទូក ទេសចរណ៍មួយគ្រឿងដែលមានឈ្មោះ បារីសឡីមេគង្គ ដេីម្បីជិះកំសាន្តនៅលេីផ្ទៃទឹកទន្លេមេគង្គ និងផឹកស៊ីសប្បាយ លុះមកដល់វេលាកេីតហេតុ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលេីទូកជាន់ទី២ ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តង ទេីបមានការភ្ញាក់ផ្អេីលនាំគ្នាចូលរុករក និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ តែទោះជាយ៉ាងណាជនរងគ្រោះ នៅមិនទាន់រកឃេីញនៅឡេីយទេ៕

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img