ក្រុងព្រះសីហនុ-ដោយមានចិត្តអាណិតអាសូរដល់គ្រួសារនៃសព លោក វ៉ែន សំបូរ ដែលបានទទួលមរណៈភាពបន្សល់ទុកនូវភរិយា និងកូនស្រី មានជីវភាពលំបាក អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានចាត់តាំងតំណាង នាំយកនូវថវិកាឧបត្ថម្ភបន្ថែមចំនួន ២,០០០,០០០៛ (ពីរលានរៀល) បន្ថែមទៀត ទៅជូនដល់ភរិយា លោក វ៉ែន សំបូរ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
បន្ទាប់ពីទទួលបានថវិកានេះ លោកស្រី មានក្តីរំភេីបក្រៃលែង និងសូមថ្លែងអំណរគុណ ទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលតែងតែជួយដល់គ្រួសាររបស់លោកស្រី រហូតដល់ពេលនេះ។
លោកស្រី ក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អ្នកឧកញ៉ា និងក្រុមគ្រួសារ ឲ្យជួបប្រទះតែនឹងសេចក្តីសុខ ចម្រេីន និងប្រកបដោយពុទ្ធទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕