More

    សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់បន្ទាប់ពី បានយកលុយដែលប្រមូលបានពីអតិថិជនដែលបង់ផ្ដាច់ប្រមាណជាង៤០លានរៀល ទៅលេងល្បែងអស់

    spot_img

    នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់ខ្លួនមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ បានយកលុយដែលប្រមូលបានពីអតិថិជនដែលបង់ផ្ដាច់ប្រមាណជាង៤០លានរៀល ទៅលេងល្បែងអស់។
    ករណីរំលោភលើទំនុកចិត្តខាងលើនេះ បានកើតឡើងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា ហៅឌី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាជាន់ខ្ពស់អម្រឹតសាខាព្រែកតាមាក់ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
    ចំណែកជនជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
    ប្រភពដដែលបន្តថា រយៈពេលជាង០២ឆ្នាំមកហើយ ជនសង្ស័យបានចូលបំរើការងារស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទទួលផ្នែកទំនាក់ទំនងអតិថិជន ដោយរៀបចំឯកសារឲ្យអតិថិជនខ្ចីប្រាក់និងទទួលប្រាក់ការនិងប្រាក់ដើម ពីអតិថិជនបង់ឲ្យធនាគារវិញ។
    ដោយកាលពីខែ០៨.២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឲ្យធនាគារ ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិជនចំនួន១៧នាក់ សរុបទឹកប្រាក់ ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ជនសង្ស័យយកប្រាក់ទាំងនោះទៅសងគេ និងយកទៅលេងល្បែងភ្នាល់បាល់ចាញ់។
    លុះមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះបានហៅជនសង្ស័យមកសាកសួរនៅស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតស្រុកខ្សាច់កណ្តាល ហើយជនសង្ស័យសារភាពថា ខ្លួមពិតជាបានយកប្រាក់ចំនួន៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ពីអតិថិជនចំនួន១៧នាក់ប្រាកដមែន។
    ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់បណ្តឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img