ប៉ៃលិន៖ ទោះបីជារដូវបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២០នេះ មានការធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃ ក៍ភ្ញៀវទេសចរនាំគ្នាចូលមកលេងខេត្តប៉ៃលិន កម្សាន្តសប្បាយនៅតាមរមណីយដ្ឋាននីមួយៗ យ៉ាងច្រើនកុះករ ដោយអ្នកខ្លះ ទើបមកលេងជាលើកទី១ អ្នកខ្លះទៀតបានមកលេង២ទៅ៣ដង។
ប្រភពព័ត៍មាន ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ ២០២០ មន្ទីរ ទេសចរណ៍ ខេត្ត ប៉ៃលិន បានចាត់មន្ត្រីចុះស្រង់ស្ថិតិភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងខេត្តប៉ៃលិន និងត្រួតពិនិត្យក៏ដូចជាផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនដូចខាងក្រោម៖
ចំនួនភ្ញៀវទេសចរជាតិ មានចំនួន ១៥,៧៦៩នាក់ រីឯចំនួនភ្ញៀវអន្តរជាតិ មានចំនួន ០៤នាក់។ លោកបន្តទៀតថាចំនួនភ្ញៀវទេសចរសរុប មានចំនួន ១៥,៧៧៣នាក់ បេីប្រៀបធៀប ទៅនឹងចំនួនភ្ញៀវទេសចរឆ្នាំ២០១៩ ដែលមានចំនួនសរុប ១៤,៥១៧ ឃេីញថាកេីនឡេីងចំនួន ១៥,៧៧%។
លោកបញ្ជាក់ថា ចំពោះស្ថានភាពទូទៅឃេីញថាមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយល្អ មាន ការ យាមប្រចាំការពីកម្លាំនរគបាល អធិការ ដ្ឋាន ក្រុងប៉ៃលិន សហការ ជាមួយ ប៉ុស្តិ៍ នរគបាលសង្កាត់ នរគបាលការពារព្រំដែន ប្រជាការពារភូមិ។
នៅក្នុងមូលដ្ឋានអាជីវករមានការយកចិត្តទុកដាក់ អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដោយមានដាក់សាប៊ូលាងដៃ និងទឹកអាល់កុលសម្រាប់ភ្ញៀវផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ