More

    រយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវជាង១០ម៉ឺននាក់

    spot_img

    បាត់ដំបង៖ រយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តលេង នៅតាមរមណីដ្ឋាននិងបណ្តាគោលដៅ ទេសចរណ៍ សំខាន់ៗនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សំរាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវសរុបចំនួន(១៣៤,៤៤០នាក់) មានការកើនឡើង បើធៀបរយះពេលបីថ្ងៃដូចគ្នា នៅឆ្នាំ២០១៩មានចំនួន១២៩,៣៨០នាក់។

    លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរណ៍ទាំង១៣៤,៤៤០នាក់ក្នុងនោះ-ភ្ញៀវទេសចរជាតិ ចំនួន ១៣៤,២៨០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៦០នាក់ ។

    មូលហេតុដែលធ្វើអោយភ្ញៀវទេសចរ មានការកើនឡើងដោយសារតែខេត្តបាត់ដំបង សំបូរទៅដោយ រមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាមសំខាន់ៗមានដូចជា៖
    -រមណីយដ្ឋានប្រាសាទបាណន់
    -រមណីយដ្ឋាន ភ្នំសំពៅ
    -រមណីយដ្ឋាន ប្រាសាទឯកភ្នំ
    -រមណីយដ្ឋាន អាងកំពីងពួយ
    -រមណីយដ្ឋាន ចំការស្វាយ
    -រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន
    -រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក
    -រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
    -រមណីយដ្ឋាន ភ្នំកំពូល
    -រមណីយដ្ឋាន ចំការធុរេនអូរតង
    -រមណីយដ្ឋាន ល្អាងភ្នំប្រាំពីរ
    -គោលដៅទេសចរណ៍ ស្ទឹងថ្វាក
    -សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
    -ផ្ទះផ្កា Begonia
    -មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់
    -សួនទឹកសុភមង្គល
    -សួនទឹកហ្គោលឌិនហ៊ីន
    -វត្តបាយដំរាំ
    -វត្តល្អាងកង្កែប
    -វត្តនាងរំសាយសក់
    -វត្តភ្នំជីហង្ស
    -វត្តភ្នំចំបាំង។ល។ និងមួយវិញទៀតអាកាសធាតុបានអំណោយផលល្អផងដែរ។

    លោកប្រធានមន្ទីរបានបន្តថា ក្នុងឱកាសនោះដែរ ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត ភាគច្រើនបានចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព ហើយអ្វីដែលពិសេស មានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវ ពីសំណាក់កងកម្លាំងទាំង៣ប្រភេទផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img