More

    យុវជនពីរនាក់ ជិះម៉ូតូចេញពីធ្វើការ ហើយក៏វ៉ាជែងទៅប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀត បង្កឱ្យក្លាយទៅហិង្សា រួចជិះដេញធាក់វាយគ្នាផ្អើល

    spot_img

    ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវQMI ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
    នៅមុនពេលកើតហេតុ ពួកគាត់ចេញពីធ្វើការនៅម្ដុំផ្លូវ៥១ ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះជួលវិញនៅឯភូមិត្រពាំងជ្រៃ ស្ថិតក្នុងទឹកដីសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត មកផុតផ្លូវរថភ្លើងបានបន្តិច ក៏វ៉ាជែងគ្នាប៉ះជាមួយភាគីខាងម្ចាស់ម៉ូតូ យ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HU-9279 បន្តិចបន្តួចតែប៉ុណ្ណោះ ដែលជិះស្របទិសដៅ ពីលិចទៅកើត បន្ទាប់មកក៏ខាងម្ចាស់ម៉ូតូយ៉ាម៉ាហា ក៏បានជិះដេញតាមធាក់ទៅលើខាងម្ចាស់ម៉ូតូហុងដាឌ្រីម។ ស្រពពេលនោះ ខាងម្ចាស់ម៉ូតូហុងដាឌ្រីមខឹងក៏បានជិះតាមដេញធាក់វិញ ដោយជិះបណ្ដេញគ្នាទៅវិញទៅមក រហូតមកដល់ស្តុបផ្លូវ QMI ក៏បត់ចូលផ្លូវ QMI រហូតដល់មកទល់មុខផ្ទះវេរលុយវីងមួយកន្លែង ដែលត្រូវជាបងប្អូនខាងម្ចាស់ម៉ូតូយ៉ាម៉ាហា។ បន្ទាប់មកក៏បានឈប់វាយគ្នាមួយទល់នឹងពីរតែម្តង។ ស្រាប់តែពេលនោះបងប្អូនខាងម្ចាស់ម៉ូតូយ៉ាម៉ាហា ឃើញក៏ស្ទុះមកជួយព្រួតវាយវិញ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញមុខផ្ទះ ក៏ត្រូវពលរដ្ឋបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅអន្តរាគម៍ឃាត់ខ្លួនភាគីទាំងសង្ខាងយកមកសួរនាំនៅប៉ុស្តិ៍ភ្លាមៗតែម្ដងទៅ។ ដោយភាគីទាំងសង្ខាងមិនបានប្ដឹងផ្ដល់គ្នានោះទេ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

    spot_img

    អត្ថបទទាក់ទង

    spot_img