More

    បុណ្យពិសាខបូជា និងដង្ហែព្រះសារីរិកធាតុយកមកតម្តល់នៅវត្តឥន្ទញ្ញាណ 

    spot_img

    ខេត្តព្រះសីហនុ
    កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដង្ហែបុណ្យវិសាខបូជា និងដង្ហែព្រះសារីរិកធាតុចេញពីរង្វង់មូល តោពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មកតម្តល់នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ឆ្លងកាត់តាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ ដោយមានចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រះវមលសាគរ ហ្វាន់ ហឿន ព្រះមេ គុណខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងខេត្តព្រះសីហនុយើងច្រើនកុះករ ។
    បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសម ណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃដែលព្រះអង្គចូលបរិនិព្វានផងដែរ។ ក្នុងព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ នៅថ្ងៃទី១៥ ខែធ្នូ  ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់បុណ្យ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។ ហើយជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រះសង្ឃ ពុទ្ធបរិសទ័ជិតឆ្ងាយបានរៀបចំដង្ហែរក្បួនបុណ្យវិសាខបូជានៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នងក្រុងព្រះសីហនុ មកកាន់វត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលបង្ហាញពីការគោរពប្រតិបត្តវិស័យសាសនា របស់កម្ពុជា ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានចូលរួមដង្ហែបុណ្យពិសាខបូជាយ៉ាងច្រើនកុះករ ប្រកប ដោយទឹកមុខសសប្បាយរីករាយ ។ ក្នុងឱកាសនោះដែរ នៅព្រឹកថ្ងៃទី 05/05/2023 រាបបាតព្រះសង្ឃ ចំនួន ៣០០ អង្គ
    សូមរម្លឹកថា វត្តឥន្ទញ្ញាណ វត្តក្រោម គ្រប់គ្រងដោយព្រះនរធម្មោ  ប៊ុន ណេង ព្រះលេខាគណខេត្តព្រះសីហនុ និងជាព្រះចៅអធិការវត្តឥន្ទញ្ញាណ មានព្រះសង្ឃកំពុងសិក្សារៀនសូត្រនូវធម៌វិន័យយ៉ាងច្រើនជាងគេ ក្នុងបណ្តាវត្តនានាក្នុងខេត្តព្រះសីហនុ ។

    spot_img

    អត្ថបទទាក់ទង

    spot_img