More

    ក្រុមយុវជនបក្សស្រុកកំរៀង នាំអំណោយមនុស្សធម៌ ជូនពលរដ្ឋក្រីក្រ៤៦គ្រួសារ

    spot_img

    បាត់ដំបង៖ នៅរសៀល ថ្ងៃទី10ខែកញ្ញ្ញឆ្នាំ2020 យុវជនបក្សស្រុក និងគណៈកម្មាធិការបក្សឃុំ ដឹកនាំដោយលោកគឹមពន្លកអធិ ការដ្ឋាននគរបាលស្រុកកំរៀង បានចូលរួមនាំយកអំ ណោយរបស់សប្បុរសជនក្នុងស្រុក មានគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនពលរដ្ឋក្រីក្រចំនួន 46 គ្រួសារ មាន ចំនួន 2 ភូមិគឺភូមិអូគីនិងភូមិអូរចំបក់ ដែលពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងក្នុងបរិវេណវត្តអូចំបក់ ស្ថិតក្នុងឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង។

    អំណោយសប្បុរសជនក្នុងស្រុក បានឧបត្ថម្ភពលរដ្ឋក្នុងភូមិ អូរចំបក់ ក្នុង១គ្រួសារៗ អង្ករ 25 គីឡូក្រាម មី 02កេះ សារុង១អាវ១ និងទឹកសុទ្ធ១យួរ។

    ដោយឡែកចាស់ជរា និងអ្នកគ្មានទីពឹង26គ្រួសានៅនៅភូមិអូរគី អំណោយសប្បុរសជនជាអាជីវករក្នុងផ្សារ និងផ្សារថៃនិងសប្បុរស់ជនក្រៅស្រុក ក្នុងមួយគ្រួសារទទួលបាន អង្ករមួយការុង 25 គីឡូ នំធុង01ធុង. ទឹកស៊ីអ៊ីវ 02ដបទឹកត្រី03ដប. ត្រីខ06កំប៉ុង ទឹកសុទ្ធមួយយួរ .មីមួយកេស និងថវិកាចំនួន១២ម៉ឺនរៀលផងដែរ។

    លោកគឹមពន្លកអធិការស្រុកកំរៀង បានបញ្ជាក់ថានេះ ជាទឹកចិត្តរបស់សប្បុរសជនស្រុក ដែលលោកតែងតែជួយឧបត្ថម្ភ ដល់ពលរដ្ឋពិសេសចាស់ជរា ដែលរស់នៅក្នុងស្រុក កំរៀងយើងនេះ។

    លោកអធិការបន្តទៀតថាសូមឱ្យបងប្អូនពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់រស់នៅស្អាតអនាម័យស្អាត សូមពាក់ម៉ាស់ និងលាងដៃទឹកអាល់កុលឬសាប៊ូជាប្រចាំ ដើម្បីជៀសផុតពីការរាតត្បាត នៃជំងឺឆ្លងវីរុសកូវីត19៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img