More

    ភ្លៀងលាយខ្យល់កន្ត្រាក់ ប៉ើងដំបូលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ១៩ខ្នងនៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ ប៉ើងដំបូលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ១៩ខ្នងនៅក្រុងប៉ោយប៉ែត នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅភូមិចំនួន៤ នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ផ្ទះសំបែងប្រជាពលរដ្ឋដែលត្រូវភ្លៀងលាយខ្យល់កន្ត្រាក់ ប៉ះពាល់ប៉ើងដំបូលផ្ទះមានចំនួន១៩ខ្នង ក្នុងភូមិចំនួន៤ នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត គឺ១.ភូមិរស្មើសាមគ្គីចំនួន ៦ខ្នង, ២.ភូមិកូបធំចំនួន ២ខ្នង, ៣.ភូមិនិមិត្តថ្មីចំនួន៦ខ្នង និង៤.ភូមិអន្លង់ស្វាយចំនួន៥ខ្នង។
    លោកគាត ហ៊ុល បញ្ជាក់បន្ថែមថា ក្រោយពេលខ្យល់កន្ត្រាក់ លោក ខាត់ ធា ចៅសង្កាត់និមិត្ត និងក្រុមការងារ សហការជាមួយកងកម្លាំងពាក់ព័ន្ធចុះជួយ និងផ្តល់ជំនួយបឋមបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះភ្លាមៗតាមដែលអាចធ្វើបាន ហើយខ្ញុំនឹងដឹកនាំក្រុមការងារចុះជួយជួសជុលលំនៅដ្ឋានពួកគាត់ឡើងវិញនៅព្រឹកស្អែក។
    ជាមួយគ្នានេះដែលលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះរដូវនិងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ជាញឹកញាប់ និងមានផ្គររន្ទះ សូមចូលជ្រករកកន្លែងមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលវាអាចបង្កឲ្យមានគ្រោះថ្នាក់ ៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img