More

    ជនជាតិឥណ្ឌូនេស៊ី បើករថយន្តបាឡែនបុករះម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ញារជើង និងម៉ូតូ របួសធ្ងន់ស្រាល៤នាក់ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    spot_img

    បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ី បើករថយន្តបាឡែនបុករះម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ញារជើង និងម៉ូតូ របួសធ្ងន់ស្រាល៤នាក់ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦.០០ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងកើតអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រហែល១០០ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
    អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ នៅពេលហេតុការណ៍កើតឡើង មានរថយន្តពាក់ផ្លាកលេខភ្នំពេញ.2AJ-5638 ពណ៌ទឹកប្រាក់ បើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុស្រាប់តែរថយន្តបើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាបើកបរបញ្ច្រាស់ទិសគ្នា ពាក់ស្លាកលេខភ្នំពេញ.1JV-0230 ក្រឡាប់ផ្ញារជើង រួចជ្រុលទៅបុកម៉ូតូបញ្ច្រាស់ម៉ាកសង់ឌ្រីមមួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 1AJ-1466 បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាល៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អន្តរាគមន៍ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។
    លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនចរាចរណ៍ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅវាស់វែង ហើយប្រាប់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបានហើយកំពុងយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំណែកអ្នករងរបួសចំនួន៤នាក់ត្រូវបានសមត្ថកិច្ចអន្តរាគមន៍យករយថន្តសង្គ្រោះដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ចំណែករថយន្ត ម៉ូតូកង់បីឥណ្ឌា និងម៉ូតូត្រូវយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img